ឯកឧត្ដម ហេង ស៊ីឡេង សមាជិក គ.ជ.ប អមដំណើរដោយលោក ជោ ម៉ាប់ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រះវិហារ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ តាមការិយាល័យចុះឈ្មោះបោះឆ្នោត ដែលក្រុមចុះឈ្មោះបោះឆ្នោតចល័តតាមភូមិ នៃឃុំកន្ទួត ឃុំជាំក្សាន្ដ និងឃុំស្រអែម ស្រុកជាំក្សាន្ដ និងឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
Language:
EN