រូបភាពសកម្មភាព៖ លោក វង្ស សោភ័ណ ប្រធាន ល.ខ.ប ខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្ដីពីការងារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦

លោក វង្ស សោភ័ណ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្ដីពីការងារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ការផ្សព្វផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ និងលទ្ធផលបណ្ដោះអាសន្ននៃការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ និងសភាពការណ៍ទូទៅនៃដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ តាមឃុំ សង្កាត់ ដោយមានការអញ្ជើញចូលរួមពីតំណាងអភិបាលនៃគណៈអភិបាលខេត្ត តំណាងកងកម្លាំង តំណាងអាជ្ញាធរក្រុង ស្រុក តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត តំណាងគណបក្សនយោបាយ​ សមាគម​ អង្គការមិនមែនរដ្ឋាភិបាលក្នុងខេត្ត មន្ត្រី ល.ខ.ប និងភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រៃវែង។

Share

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore