រូបភាពសកម្មភាព ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤

រូបភាពសកម្មភាព ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ដើម្បីពិនិត្យ និងសម្រេចលើ៖

-  កំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤

-  សៀវភៅសម្រាប់អ្នកបោះឆ្នោត និងសៀវភៅណែនាំស្តីពីការឃោសនាបោះឆ្នោត សម្រាប់ ផ្សព្វផ្សាយក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤

-  សៀវភៅប្រព័ន្ធបោះឆ្នោត និងរបៀបបែងចែកអាសនៈ

-  សំណើសុំគោលការណ៍ពិនិត្យសម្រេចលើទម្រង់បែបបទ ស្រោមសំបុត្រ ស្បោង ឬកញ្ចប់ដាក់សម្ភារឯកសារ គំរូត្រាការិយាល័យ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះ ឈ្មោះបោះឆ្នោត ឆ្នាំ២០២៤

-  របាយការណ៍ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ និងរបាយការណ៍សង្ខេបស្តីពីសកម្មភាព និងលទ្ធផលការងាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រចាំឆ្នាំ២០២៣

-  គោលការណ៍ណែនាំ ស្តីពីការអនុវត្តការផ្សព្វផ្សាយកម្មវិធីស្វែងយល់ការបោះឆ្នោត តាមវិទ្យុ FM ទាំង ២៥ រាជធានី ខេត្ត

-  ផ្សេងៗ។

ទាញយកកម្មវិធី(App) CamNEC News