គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងរៀបចំកម្មវិធីអញ្ជើញតំណាងគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោតទាំងអស់ ធ្វើការចាប់ឆ្នោតកំណត់យកពណ៌នៃសសរក្រាប លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ តំណាងឱ្យគណបក្សនយោបាយនីមួយៗ សម្រាប់កម្មវិធីផ្សព្វផ្សាយលទ្ធផលបឋមតាមទូរទស្សន៍។
កម្មវិធីនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២:៣០នាទីរសៀល នៅសាលសន្និសីទជាន់ទី១ នៃទីស្ដីការ គ.ជ.ប ក្រោមការដឹកនាំសម្របសម្រួលដោយឯកឧត្ដម តុប ឫទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស។
សេចក្ដីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមយកព័ត៌មានកុំបីខាន៕