សេចក្តីប្រកាសព័ត៌មាន លេខ ០០១ គ.ជ.ប ៖ គ.ជ.ប សូមច្រានចោលទាំងស្រុងគណនីអនាមិក “លោកចោរ ស្របច្បាប់”

កន្លងមក គណនី Facebook អនាមិកឈ្មោះ លោកចោរ ស្របច្បាប់ ដោយលួចដាក់រូបថត ឯកឧត្តមប្រធានស្ថាប័ននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាទង្វើអសីលធម៌ និង មិនអាចទទួលយកបាន ក្នុងចេតនាទុច្ចរិត មាក់ងាយស្ថាប័នជាតិ និងចេតនាបំផ្លាញលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា គ.ជ.ប សូមច្រានចោលទាំងស្រុង។

 

គ.ជ.ប បាននិងកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីមានវិធានការស្វែងរកជនអគតិបំពុលសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នកំពូលដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

 

គ.ជ.ប សូមអំពាវនាវជាឱឡារិកដល់សាធារណជន សូមធ្វើការផ្សព្វផ្សាយព័ត៌មានប្រកប​ដោ​យវិជ្ជាជីវៈ និងការទទួលខុសត្រូវ ចៀសវាងការបំភ្លៃ ការបំផ្លើស ការបរិហារកេរ្តិ៍ ប្រាសចាកពីការពិត បើមិនដូច្នេះទេ គ.ជ.ប គ្មានជម្រើសអ្វី ក្រៅតែពីចាត់វិធានការតាមផ្លូវច្បាប់៕

ទាញយកកម្មវិធី(App) CamNEC News