សេចក្តីជូនដំណឹង លេខ ០២៣ គ.ជ.ប.អគ្គ៖ គ.ជ.ប នឹងបើកសវនាការជំនុំជម្រះជាសាធារណៈលើបណ្ដឹង/សំណុំរឿង ចំនួន ៦ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងបើកសវនាការជាសាធារណៈ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទីព្រឹក នៅទីស្ដីការ គ.ជ.ប ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿង ចំនួន ៦ មានលេខ ១១១ លេខ ១១២ លេខ ១៣០ លេខ ១៣១ លេខ ១៣២ និងលេខ ១៣៣ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ។

 

សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន ឯកឧត្ដម នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៧ រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ។

 

ពាក្យបណ្ដឹងទាំង ៦ ខាងលើនេះ មានកម្មវត្ថុដូចខាងក្រោម៖

- ប្ដឹងសុំលុបបញ្ជីបេក្ខជនដំបូងរបស់គណបក្សភ្លើងទៀន នៅសង្កាត់វាលវង់ និងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ចំនួន ២ បណ្ដឹង

- ប្ដឹងជំទាស់នឹងបេក្ខជន និងបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀន នៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចំនួន ២ បណ្ដឹង

- ប្ដឹងជំទាស់នឹងបេក្ខជន និងបញ្ជីបេក្ខជនរបស់គណបក្សឆន្ទៈខ្មែរ នៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចំនួន ២ បណ្ដឹង។

 

សេចក្ដីជូនដំណឹងនេះចាត់ទុកជាការអញ្ជើញអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ចូលរួមយកព័ត៌មានកុំបីខាន៕

ទាញយកកម្មវិធី(App) CamNEC News