សេចក្តីជូនដំណឹង លេខ​​ ០២០៖ គ.ជ.ប នឹងបើកសវនាការជំនុំជម្រះជាសាធារណៈលើបណ្ដឹង/សំណុំរឿង លេខ ០៧១ ដល់លេខ ០៧៥

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់

អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងបើកសវនាការជាសាធារណៈ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទីព្រឹក នៅទីស្ដីការ គ.ជ.ប ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿងលេខ ០៧១ ដល់លេខ ០៧៥ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ។ 

 

សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៧ រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ។ 

សូមជម្រាបជូនថា ពាក្យបណ្តឹងទាំងអស់ខាងលើនេះ មានកម្មវត្ថុប្ដឹងតវ៉ានឹងសេចក្ដីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម លើពាក្យសុំចុះបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀន នៅឃុំចំការអណ្ដូង ស្រុកចំការលើ និងសង្កាត់វាលវង់ សង្កាត់កំពង់ចាម សង្កាត់បឹងកុក និងសង្កាត់សំបួរមាស ក្រុងកំពង់ចាម នៃខេត្តកំពង់ចាម ដែលមានដើមបណ្ដឹងឈ្មោះ វ៉ាត់ ធារិត រស់នៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។

 

សេចក្ដីជូនដំណឹងនេះចាត់ទុកជាការអញ្ជើញអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ចូលរួមយកព័ត៌មានកុំបីខាន៕

 

ទាញយកកម្មវិធី(App) CamNEC News