គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់
អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងបើកសវនាការជាសាធារណៈ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទីព្រឹក នៅទីស្ដីការ គ.ជ.ប ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿងលេខ ០៥១ ចុះថ្ងៃទី១៩ ខែមីនា
ឆ្នាំ២០២២ ។
សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៧ រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ។
សូមជម្រាបជូនថា ពាក្យបណ្តឹងខាងលើនេះ មានកម្មវត្ថុប្ដឹងសុំបដិសេធបញ្ជីបេក្ខជននៃគណបក្សនយោបាយរបស់គណបក្សភ្លើងទៀន នៃសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានដើមបណ្ដឹងឈ្មោះ ម៉ៅ មុន្នី ហើយដែលបានប្រគល់សិទ្ធិជូនលោកមេធាវីឈ្មោះ ទៀង វុទ្ធា ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
សេចក្ដីជូនដំណឹងនេះចាត់ទុកជាការអញ្ជើញអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ចូលរួមយកព័ត៌មានកុំបីខាន៕