តាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ថ្ងៃនេះទី២៨ ខែធ្នូ ឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជូនបញ្ជីបោះឆ្នោតដំបូងសម្រាប់ការបោះឆ្នោតជ្រើសតាំងមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ ទៅកាន់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ ។ បញ្ជីបោះឆ្នោតដំបូងនេះត្រូវបិទផ្សាយនៅតាមការិយាល័យបោះឆ្នោតក្នុងរាជធានី ខេត្ត នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ ។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ មានការិយាល័យបោះឆ្នោតចំនួន ៣៣ការិយាល័យ នៅក្នុង ២៥ រាជធានី ខេត្ត និងមានអង្គបោះឆ្នោត សរុបចំនួន ១១,៦៩៥នាក់ ក្នុងនោះរួមមាន ៖
- ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងមានចំនួន ១១,៥៧២នាក់
- តំណាងរាស្រ្ត ក្នុងតំណែងមានចំនួន ១២៣នាក់
បញ្ជីបោះឆ្នោតដំបូងត្រូវបិទផ្សាយជាសាធារណៈរយៈពេល ១០ថ្ងៃ ។ ក្នុងរយៈពេលកំណត់នេះ ជនណាក៏ដោយក៏មានសិទ្ធិប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ទាក់ទងទៅនឹងបញ្ជីបោះឆ្នោតដំបូងនេះបាន។ ការដាក់ពាក្យបណ្តឹងត្រូវធ្វើនៅ គធ.ខប។
គ.ជ.ប សូមអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ អញ្ជើញទៅពិនិត្យមើលឈ្មោះ និងទិន្នន័យពាក់ព័ន្ធក្នុងបញ្ជីបោះឆ្នោតដំបូង នៅតាមការិយាល័យបោះឆ្នោត ឬលោកអ្នកអាចចូលមើលតាមគេហទំព័រ www.voterlist.org.kh ៕
ចំពោះព័ត៌មានពិស្តារ សូមទាក់ទង ៖
ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងអ្នកនាំពាក្យ គ.ជ.ប
|
ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងអ្នកនាំពាក្យ គ.ជ.ប
|